ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ដ៏ខ្លាំងក្លាមួយ ដើម្បីតវ៉ាចំពោះសកម្មភាពយោធារបស់ថៃ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅប្រាសាទតាក្របី ដែលជាទីតាំងបុរាណដ្ឋានក្រោមអធិបតេយ្យភាពកម្ពុជា និងមានសារៈសំខាន់វប្បធម៌ខ្ពស់ ហើយថ្មីៗនេះត្រូវបានបំផ្លាញដោយការបាញ់ផ្លោងរបស់យោធាថៃ។
ក្រសួងបានប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីឈ្លានពានកាន់កាប់ប្រាសាទនេះ ដោយចាត់ទុកថាជាការរំលោភបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិស្តីពីការហាមឃាត់ការកាន់កាប់ទឹកដីដោយប្រើកម្លាំង។ ក្រសួងបានអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវគម្រោងបំផ្លិចបំផ្លាញទាំងអស់នៅតំបន់នោះ ហើយងាកមកដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧។
The Cambodian Ministry of Culture and Fine Arts (MCFA) issued a strong declaration protesting Thailand’s military actions and infrastructure construction at Ta Krabey Temple, an ancient site of Cambodian sovereignty and cultural significance recently damaged by Thai military shelling. The MCFA vehemently opposed the use of armed forces to occupy the temple, deeming it a blatant violation of international law prohibiting territorial acquisition by force.
The ministry demanded that Thailand immediately cease all destructive projects in the area and pursue a peaceful, diplomatic resolution based on the 1904 and 1907 Franco-Siamese Treaties.



