កម្ពុជា-កាណាដា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្ម ការអប់រំ និងការដោះមីន

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស បានទទួលជំនួបសម្តែងការគួរសមពីឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា។ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី និងបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យសំខាន់ៗដូចជា ការអប់រំ ពាណិជ្ជកម្ម ទេសចរណ៍ និងការដោះមីន។

ក្នុងជំនួបនោះ ក៏មានការផ្លាស់ប្តូរទស្សនៈគ្នាផងដែរ អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។

Deputy Prime Minister and Foreign Minister Prak Sokhonn met with Canadian Ambassador Christian DesRoches on January 22, 2026. During the courtesy call, both officials noted the positive momentum in Cambodia-Canada relations and pledged to boost cooperation in areas of mutual interest, specifically education, trade, tourism, and demining. The discussion also included an exchange of views on recent developments related to the Cambodia-Thailand border conflict.

Share:

Author: sopheakdpdnews

Leave a Reply