ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ដ៏ខ្លាំងក្លាមួយ ដើម្បីតវ៉ាចំពោះសកម្មភាពយោធារបស់ថៃនិងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅប្រាសាទតាក្របី ដែលជាទីតាំងបុរាណដ្ឋានក្រោមអធិបតេយ្យភាពកម្ពុជា និងមានសារៈសំខាន់វប្បធម៌ខ្ពស់ ហើយថ្មីៗនេះត្រូវបានបំផ្លាញដោយការបាញ់ផ្លោងរបស់យោធាថៃ។
ក្រសួងបានប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីឈ្លានពានកាន់កាប់ប្រាសាទនេះ ដោយចាត់ទុកថាជាការរំលោភបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិស្តីពីការហាមឃាត់ការកាន់កាប់ទឹកដីដោយប្រើកម្លាំង។ក្រសួងបានអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវគម្រោងបំផ្លិចបំផ្លាញទាំងអស់នៅតំបន់នោះ ហើយងាកមកដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧។
柬埔寨文化与艺术部(MCFA)发表了一份强烈声明,抗议泰国在塔克拉贝寺(Ta Krabey Temple)的军事行动和基础设施建设,该寺庙是柬埔寨拥有主权并具有重要文化意义的古迹,最近在泰国军队的炮击下遭到破坏。柬埔寨文化艺术部强烈反对使用武装部队占领该寺庙,认为这公然违反了禁止以武力获取领土的国际法。.
外交部要求泰国立即停止在该地区的所有破坏性项目,并根据 1904 年和 1907 年的《法暹条约》寻求和平的外交解决方案。.



