**រតនគិរី៖ ពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តរតនគិរី បានប្រព្រឹត្តទៅដោយជោគជ័យ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅសាលមហោស្រពរតនៈ។
អង្គសន្និបាតនេះមានរបៀបវារៈសំខាន់ៗរួមមាន៖ សុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបអំពីលទ្ធផលការងារប្រចាំឆ្នាំ ដែលថ្លែងដោយ ឯកឧត្តម ងិល ណែល អភិបាលខេត្តស្តីទី។
ជាពិសេស ពិធីបិទនេះ ក៏មានការផ្តល់មតិសំណេះសំណាល និងអនុសាសន៍ផ្តាំផ្ញើដ៏មានសារៈសំខាន់ពី ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការអនុវត្តទិសដៅការងារនានាក្នុងឆ្នាំ២០២៦។



