(English Below)
ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ក្រុមការងារចម្រុះបានចុះបេសកកម្មស្រង់ព័ត៌មាន និងពិនិត្យស្ថានភាពទីផ្សារប្រេងឥន្ធនៈនៅតាមស្ថានីយ៍ និងដេប៉ូចំនួន ១៨ កន្លែង ក្នុងភូមិសាស្ត្រក្រុងព្រៃវែង ស្រុកពារាំង និងស្រុកស្វាយអន្ទរ។ ជាលទ្ធផល ក្រុមការងារបានរកឃើញថា ស្ថានីយ៍ធំៗនៅតែបន្តលក់ក្នុងតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម ប៉ុន្តែដេប៉ូខ្នាតតូចមួយចំនួនបានសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ន ដោយសារបញ្ហាប្រឈមក្នុងការបញ្ជាទិញពីក្រុមហ៊ុនផ្គត់ផ្គង់។ បន្ថែមពីនេះ ក៏មានស្ថានីយ៍មួយចំនួនតូចបានលក់លើសតម្លៃកំណត់ ដោយយោងលើមូលហេតុនៃថ្លៃដើមស្តុកថ្មីមានតម្លៃខ្ពស់។ អាជ្ញាធរបានធ្វើការណែនាំ និងតាមដានយ៉ាងដិតដល់ ដើម្បីធានាឱ្យបាននូវតម្លាភាពតម្លៃ និងស្ថិរភាពការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ។
The Prey Veng Provincial Department of Commerce, in collaboration with the Consumer Protection, Competition, and Fraud Repression (CCF) branch, conducted a field inspection of 18 fuel stations and depots across Prey Veng City, Peareang, and Svay Antor districts. The operation aimed to monitor stock levels and price compliance. Findings revealed that while major stations adhere to Ministry of Commerce (MoC) pricing, several small-scale depots have suspended operations due to procurement difficulties from parent companies. Additionally, some stations were found selling above the regulated price, citing high-cost new inventory. Authorities are closely monitoring the situation to ensure market transparency and prevent price gouging during this period of supply volatility.
ប្រភព/Source: Prey Veng Provincial Department of Commerce




















