**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី ក្នុងខេត្តកំពង់ឆ្នាំង**

(English Below)

**(ខេត្តកំពង់ឆ្នាំង)៖** នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញដឹកនាំប្រតិភូដើម្បីគោរពវិញ្ញាណក្ខន្ធ និងសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះវីរកងទ័ពដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីនៃមាតុភូមិកម្ពុជា។

ក្នុងឱកាសដ៏សោកសង្រេងនេះ លោកជំទាវបណ្ឌិត បានពាំនាំនូវប្រសាសន៍ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងការសាកសួរសុខទុក្ខដោយក្តីអាឡោះអាល័យពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមគ្រួសារនៃសព។ ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពលិកម្មដ៏ខ្ពង់ខ្ពស់របស់វីរកងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារសុខសន្តិភាព និងទឹកដី។

ទន្ទឹមនឹងការផ្តល់កិត្តិយសចុងក្រោយដល់វិញ្ញាណក្ខន្ធនៃសព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងរូបលោកជំទាវផ្ទាល់ ដើម្បីជួយសម្រាលបន្ទុក និងទ្រទ្រង់ជីវភាពគ្រួសារនៃសព។ អំណោយទាំងនោះរួមមាន ថវិកាឧបត្ថម្ភ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗទៀត។

លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ការបាត់បង់វីរកងទ័ពនាពេលនេះ គឺជាការបាត់បង់នូវធនធានមនុស្សដ៏មានតម្លៃរបស់ជាតិ និងជាការបាត់បង់សមាជិកគ្រួសារដ៏មានសារៈសំខាន់។ រាជរដ្ឋាភិបាលជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់គ្រួសារកងទ័ព ជាពិសេសគ្រួសារដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ ដើម្បីធានាថាពួកគាត់នឹងមិនត្រូវបានបោះបង់ចោលឡើយ។



**Dr. Pech Chanmony Honors Fallen Heroes Sacrificed for Territorial Integrity in Kampong Chhnang**

**(Kampong Chhnang Province):** On the morning of March 9, 2026, Dr. Pech Chanmony led a delegation to pay her final respects and express her deepest condolences to the fallen soldiers who reportedly sacrificed their lives on the battlefield in defense of Cambodia’s territorial integrity.

During this solemn occasion, Dr. Pech Chanmony conveyed the heartfelt sympathies and messages of solidarity from Samdech Akka Moha Sena Padei Techo Hun Sen, President of the Senate, and Samdech Kittiprittpundit Bun Rany Hun Sen, President of the Cambodian Red Cross, as well as from Prime Minister Samdech Moha Borvor Thipadei Hun Manet, to the bereaved families. According to official sources, the nation’s top leadership expressed their profound gratitude for the ultimate sacrifice made by these heroes to ensure the peace and sovereignty of the motherland.

In addition to honoring the fallen, Dr. Pech Chanmony also delivered significant donations on behalf of the Prime Minister and herself to support the families’ daily livelihoods. The assistance package included financial aid, essential consumer goods, food supplies, and other necessary items to alleviate the hardships faced by the families during this difficult time.

Dr. Pech Chanmony remarked that the loss of these soldiers represents a significant sacrifice of the nation’s valuable human resources and a devastating loss for their families. She emphasized that the Royal Government remains steadfast in its commitment to the welfare of military families, particularly those of fallen heroes, ensuring that their contributions to the nation are forever honored and that they are never left behind.

Share:

Author: sopheakdpdnews

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *