សហរដ្ឋអាមេរិក៖ លោក ដូណាល់ ត្រាំ បានបង្កើនវោហាសាស្ត្រវាយប្រហារយ៉ាងខ្លាំងក្លាទៅលើប្រទេសអ៊ីរ៉ង់ តាមរយៈបណ្តាញសង្គម Truth Social ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលឱសានវាទរបស់លោកត្រូវផុតកំណត់។ លោកបានព្រមានពីលទ្ធផលដ៏មហន្តរាយដែលអាចប៉ះពាល់ដល់អរិយធម៌ទាំងមូល ប្រសិនបើមិនមានការផ្លាស់ប្តូរជាវិជ្ជមានណាមួយកើតឡើង។
នៅក្នុងសារបង្ហោះនោះ លោក ត្រាំ បានលើកឡើងថា «នៅយប់នេះ អរិយធម៌ទាំងមូលអាចនឹងត្រូវវិនាសសាបសូន្យ ហើយវានឹងមិនអាចត្រឡប់មកវិញឡើយ។ ខ្ញុំមិនចង់ឱ្យរឿងនេះកើតឡើងទេ ប៉ុន្តែវាហាក់ដូចជាជិតនឹងមកដល់ហើយ»។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានទុកលទ្ធភាពសម្រាប់ការចរចាជាមួយថ្នាក់ដឹកនាំថ្មីរបស់អ៊ីរ៉ង់ ដោយសង្ឃឹមថានឹងមានការផ្លាស់ប្តូររបបដឹកនាំទៅជាក្រុមមនុស្សដែល «ឆ្លាតវៃ និងមិនសូវជ្រុលនិយម» ដើម្បីនាំមកនូវលទ្ធផលបដិវត្តន៍ដ៏ល្អប្រសើរ។
បច្ចុប្បន្ន សហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសេចក្តីថ្លែងការណ៍នេះ ខណៈដែលភាពតានតឹងនៅមជ្ឈិមបូព៌ាកាន់តែឡើងកម្តៅខ្លាំង។ ស្ថានការណ៍នេះត្រូវបានគេមើលឃើញថា ជាការដាក់សម្ពាធកម្រិតខ្ពស់បំផុតពីសំណាក់លោក ត្រាំ ទៅលើទីក្រុងតេអេរ៉ង់ ស្របពេលដែលពិភពលោករង់ចាំមើលលទ្ធផលដែលនឹងកើតឡើងនៅយប់នេះ។




















