ដូណាល់ ត្រាំ បំបែក ការវាយប្រហាររួមគ្នាបំផ្លាញឃ្លាំងអាវុធអ៊ីរ៉ង់អស់ជិត ២ ភាគ ៣ ខណៈមេដឹកនាំតេអេរ៉ង់ចាប់ផ្តើមសុំចរចា!

[វ៉ាស៊ីនតោន] — ក្នុងសេចក្តីថ្លែងការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយចេញពីសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទម្លាយឱ្យដឹងថា ប្រតិបត្តិការសឹកវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍កន្លងទៅ បានសម្រេចលទ្ធផលលើសពីការស្មាន ដោយបានកម្ទេចសមត្ថភាពមីស៊ីល និងគ្រាប់រ៉ុក្កែតរបស់របបទីក្រុងតេអេរ៉ង់អស់ជិត ២ ភាគ ៣

តាមរយៈរបាយការណ៍បច្ចុប្បន្នភាពដែលលោក ត្រាំ បានលើកឡើង លទ្ធផលនៃការវាយប្រហារមានដូចជា៖

  • គ្រាប់មីស៊ីល៖ ត្រូវបានបំផ្លាញអស់ប្រមាណ ៦០%

  • គ្រឿងបាញ់បង្ហោះ (Launchers)៖ ត្រូវបានកម្ទេចអស់ប្រមាណ ៦៤%

លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា៖ «កងកម្លាំងអាមេរិក និងអ៊ីស្រាអែល កំពុងបន្តកម្ទេចមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ជារៀងរាល់ម៉ោង។ យើងបានធ្វើឱ្យអាវុធទាំងនោះលែងដំណើរការតាមរបៀបដែលគ្មាននរណាម្នាក់នឹកស្មានដល់»

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ លោក ត្រាំ បានបង្ហើបថា បេសកជននៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានព្យាយាមទាក់ទងមកកាន់សហរដ្ឋអាមេរិក ដើម្បីស្វែងរកកិច្ចព្រមព្រៀងបញ្ឈប់ការវាយប្រហារ។ ទោះជាយ៉ាងណា លោកបានតបទៅវិញយ៉ាងម៉ឺងម៉ាត់ថា៖ «អ្នកមកយឺតពេលហើយ!» ដោយលោកបន្ថែមថា ពេលនេះអាមេរិកមានប្រៀបជាង និងមិនងាយនឹងបញ្ឈប់ប្រតិបត្តិការឡើយ។

ជាចុងក្រោយ លោក ដូណាល់ ត្រាំ ក៏បានអំពាវនាវជាថ្មីម្តងទៀតដល់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) កងទ័ព និងកងកម្លាំងនគរបាលអ៊ីរ៉ង់ ឱ្យទម្លាក់អាវុធចុះ ដើម្បីជៀសវាងការវិនាសសកម្មបន្តទៀត។


រក្សាសិទ្ធិដោយ៖ KPDNews

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *