(English Below):
រាជរដ្ឋាភិបាលកម្ពុជាកំពុងបង្កើនសកម្មភាពការទូតដ៏មមាញឹកទាំងក្នុងនិងក្រៅប្រទេស ដើម្បីការពារផលប្រយោជន៍ជាតិ បូរណភាពទឹកដី និងប្រជាពលរដ្ឋ ជាពិសេសក្នុងបរិបទនៃបញ្ហាព្រំដែនជាមួយប្រទេសថៃ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានជម្រាបជូនជនរួមជាតិអំពីកិច្ចខិតខំប្រឹងប្រែងការទូតដ៏សកម្មរបស់កម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងបំពេញបេសកកម្មការទូតនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ដោយជួបជាមួយមន្ត្រីជាន់ខ្ពស់អន្តរជាតិជាច្រើន។ គោលបំណងនៃជំនួបទាំងនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាសំខាន់ៗ ដែលក្នុងនោះបញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាប្រធានបទក្តៅ។
នៅទីក្រុងវ៉ាស៊ីនតោន សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ពីសន្តិភាពជាគុណតម្លៃស្នូលរបស់កម្ពុជា និងអំពាវនាវឲ្យមានការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងដែលមានស្រាប់ ការដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងការមិនប្រើប្រាស់កម្លាំង។ ក្នុងប្រទេសវិញ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស បានដឹកនាំគណៈប្រតិភូទូតចុះពិនិត្យទីតាំងក្នុងខេត្តបន្ទាយមានជ័យ ដែលកងទ័ពថៃត្រូវបានគេរាយការណ៍ថាបានឈ្លានពាន និងរារាំងប្រជាពលរដ្ឋមិនឲ្យវិលត្រឡប់ទៅវិញ។
ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មក រាជរដ្ឋាភិបាលបានឆ្លើយតបយ៉ាងសកម្មចំពោះរាល់ការរំលោភបំពាន ដោយចេញសេចក្តីថ្លែងការណ៍ជាង ៧០០ លើក និងតវ៉ាផ្លូវការចំពោះការឃាត់ខ្លួនពលរដ្ឋ និងរឹបអូសនាវានេសាទកម្ពុជាដោយកងទ័ពជើងទឹកថៃនៅជិតកោះកុង កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ រាជរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា ការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុត និងបង្ហាញឆន្ទៈការពារព្រំដែនអន្តរជាតិដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយប្រកាន់ខ្ជាប់គោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ Uti Possidetis Juris កិច្ចព្រមព្រៀងបារាំង-សៀម ផែនទី និងឯកសារពាក់ព័ន្ធ ដោយមិនទទួលស្គាល់ការកែប្រែដោយបង្ខំឡើយ។
—
Cambodian Government Escalates Active Diplomacy to Protect Territorial Integrity and Citizens
The Royal Government of Cambodia is intensifying its dynamic diplomatic efforts both domestically and internationally to safeguard national interests, territorial integrity, and its citizens, particularly amidst ongoing border issues with Thailand. On February 23, 2026, the Government Spokesperson informed the nation about Cambodia’s proactive diplomatic endeavors. Prime Minister Samdech Moha Bavara Thipadei Hun Manet is currently undertaking a busy diplomatic mission in the United States and Europe, engaging with numerous high-ranking international officials. The primary objective of these meetings is to strengthen cooperation and address critical regional and international challenges, with the Cambodia-Thailand border issue being a prominent concern.
In Washington, the Prime Minister reportedly emphasized peace as Cambodia’s core value, advocating for the full and sincere implementation of existing agreements, peaceful resolution in accordance with international law, and the non-use of force. Domestically, H.E. Eat Sophea, Acting Minister of Foreign Affairs, led a delegation of diplomats to inspect areas in Banteay Meanchey province where Thai troops allegedly encroached and obstructed civilians’ return.
Since July 24, 2025, the government has actively responded to alleged violations, issuing over 700 statements and formally protesting the reported detention of three Cambodian citizens and the seizure of their fishing boat by the Royal Thai Navy near Koh Kong on February 22, 2026. The Royal Government underscores that protecting territorial integrity and its people is its highest priority, demonstrating a resolute commitment to upholding the international Cambodia-Thailand border established by the Indochina-Siam Boundary Commission. This stance is rooted in principles of international law, *Uti Possidetis Juris*, Franco-Siamese conventions/treaties, maps, and relevant demarcation records, unequivocally rejecting any border alterations resulting from the use of force.



















