យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (លេខ៖ បព ០៩/២០២៦) ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ កម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះពាក្យបណ្តឹងផ្លូវច្បាប់ដែលត្រូវបានដាក់ទៅតុលាការថៃ។ ពាក្យបណ្តឹងនេះត្រូវបានដាក់ដោយអគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ ដោយកំណត់គោលដៅលើប្រធានព្រឹទ្ធសភាកម្ពុជា និងនាយករដ្ឋមន្ត្រីកម្ពុជា ទាក់ទងនឹងប្រតិបត្តិការយោធាតាមបណ្តោយព្រំដែនក្នុងឆ្នាំ២០២៥។
ក្រសួងបានសម្តែងក្តីបារម្ភយ៉ាងខ្លាំង ដោយចាត់ទុកសកម្មភាពនេះថាជាអរិភាព និងផ្ទុយពីកិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយស្ថានការណ៍ ក៏ដូចជាផ្ទុយនឹងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព។ កម្ពុជាបានអះអាងថា ការប៉ុនប៉ងផ្តួចផ្តើមនីតិវិធីច្បាប់ក្នុងស្រុកប្រឆាំងថ្នាក់ដឹកនាំរដ្ឋអធិបតេយ្យចំពោះសកម្មភាពការពារជាតិ គឺគ្មានមូលដ្ឋានតាមច្បាប់អន្តរជាតិឡើយ។ អាស្រ័យហេតុនេះ កម្ពុជាជំរុញឱ្យភាគីថៃចាត់វិធានការដោះស្រាយបញ្ហានេះ ដើម្បីការពារកុំឱ្យប៉ះពាល់ដល់ការអនុវត្តបទឈប់បាញ់ និងការស្តារទំនុកចិត្តរវាងប្រទេសទាំងពីរ។
…………………… English Bellow ………………………………
The Cambodian Ministry of Foreign Affairs and International Cooperation (MoFAIC) issued a press release (Ref: បព ០៩/២០២៦) on January 29, 2026, formally protesting a legal complaint filed in Thailand by the Secretary-General of the Thai National Security Council. The complaint targets the Cambodian Senate President and Prime Minister concerning alleged military operations along the Cambodia-Thailand border in 2025.
Cambodia views this action as hostile and contrary to ongoing bilateral efforts to de-escalate tensions and restore confidence, citing violations of the spirit of the General Border Committee’s Joint Declaration (December 27, 2025), the ASEAN Charter, and the Treaty of Amity and Cooperation. MoFAIC asserted that initiating domestic legal procedures against senior leaders of a sovereign state for actions related to national defense and territorial integrity is baseless under international law. Cambodia urged Thailand to take necessary measures to resolve this regrettable development to prevent damage to the ceasefire and confidence-building efforts.




















