ហេតុការណ៍ជម្លោះលើផ្លូវដ៏ធ្ងន់ធ្ងរមួយ ដែលបានបម្លែងទៅជាអំពើហិង្សា និងការប៉ុនប៉ងសងសឹក

ហេតុការណ៍ជម្លោះលើផ្លូវដ៏ធ្ងន់ធ្ងរមួយ ដែលបានបម្លែងទៅជាអំពើហិង្សា និងការប៉ុនប៉ងសងសឹក បានកើតឡើងនៅវេលាកណ្តាលអាធ្រាត្រ ក្នុងក្រុងព្រះសីហនុ រវាងអ្នកបើកបរម៉ូតូ និងអ្នកបើកបររថយន្ត បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់។

ជម្លោះនេះបានចាប់ផ្តើមដោយការប៉ះទង្គិចពាក្យសម្តី និងបានឈានដល់ការប្រើអំពើហិង្សា ក្រោយពេលដែលភាគីអ្នកបើកម៉ូតូបានយកដុំថ្មគប់ទៅលើរថយន្តរបស់ភាគីម្ខាងទៀត។ ដោយមានការខឹងសម្បាយ៉ាងខ្លាំង ម្ចាស់រថយន្តបានបើកដេញតាម និងបានប្រើប្រាស់រថយន្តដេញបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យម៉ូតូ រួមទាំងអ្នកបើកបរ ធ្លាក់ចូលទៅក្នុងប្រឡាយមួយកន្លែង ជាច្រើនម៉ែត្រ។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *