**ក្រសួងយុត្តិធម៌ និងអន្តោប្រវេសន៍ ពិភាក្សារៀបចំយន្តការផ្ទៀងផ្ទាត់ទិន្នន័យជនបរទេស ដើម្បីបង្កើនសុក្រឹតភាពនៃការស្នើសុំព្រឹត្តិបត្រថ្កោលទោសឌីជីថល**

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លើការរៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីកិច្ចសហប្រតិបត្តិការផ្ទៀងផ្ទាត់ទិន្នន័យជនបរទេស។

សេចក្តីព្រាងប្រកាសនេះ មានគោលបំណងបង្កើតប្រព័ន្ធផ្លូវការសម្រាប់ផ្ទៀងផ្ទាត់ទិន្នន័យនៃការចេញចូល និងការស្នាក់នៅស្របច្បាប់របស់ជនបរទេស ដែលជាតម្រូវការចាំបាច់សម្រាប់ធានានូវសុក្រឹតភាពអត្តសញ្ញាណ និងប្រវត្តិស្នាក់នៅ របស់អ្នកស្នើសុំព្រឹត្តិបត្រថ្កោលទោស។

យន្តការនេះនឹងសម្រួលដល់ជនបរទេសដែលធ្លាប់ចេញចូល និងស្នាក់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា អាចស្នើសុំព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលរបស់ក្រសួងយុត្តិធម៌ប្រកបដោយប្រសិទ្ធភាពខ្ពស់នាពេលខាងមុខ។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *