កំពង់ឆ្នាំង៖ សន្និបាតបិទបញ្ចប់ដោយជោគជ័យ! ថ្នាក់ដឹកនាំជាតិសង្កត់ធ្ងន់លើគណនេយ្យភាព និងការពង្រឹងរដ្ឋបាលមូលដ្ឋាន តាមស្មារតីច្បាប់ស្ដីពីវិមជ្ឈការ

**ខេត្តកំពង់ឆ្នាំង** – នារសៀលថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ប្រកបដោយប្រសិទ្ធភាព និងភាពម៉ឺងម៉ាត់បំផុត។ ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង រួមជាមួយ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានទី១ ក្រុមការងារ។

 

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *