**បញ្ជាការដ្ឋានកណ្តាលអាមេរិកប្រកាសពីការធ្លាក់យន្តហោះចាក់ប្រេង KC-135 Stratotanker នៅប្រទេសអ៊ីរ៉ាក់**

(English Below)

**(បាកដាដ)៖** បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានប្រកាសឱ្យដឹងថា ខ្លួនបានទទួលជ្រាបអំពីឧបទ្ទវហេតុ និងការបាត់បង់យន្តហោះចាក់ប្រេងប្រភេទ KC-១៣៥ Stratotanker មួយគ្រឿង ក្នុងអំឡុងពេលប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការដែលត្រូវបានចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍។

យោងតាមប្រភពពីបញ្ជាការដ្ឋានខាងលើ ហេតុការណ៍នេះបានកើតឡើងនៅក្នុងដែនអាកាសនៃកងកម្លាំងចម្រុះ ក្នុងអំឡុងពេលនៃប្រតិបត្តិការដែលកំពុងបន្តប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដែលមានឈ្មោះថា “Epic Fury” (កំហឹងវីរភាព)។ របាយការណ៍បឋមបានបញ្ជាក់ថា មានយន្តហោះចំនួន ០២ គ្រឿងបានពាក់ព័ន្ធក្នុងហេតុការណ៍នេះ ដោយក្នុងនោះយន្តហោះ ០១ គ្រឿងបានធ្លាក់នៅតំបន់ភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់ ចំណែកឯយន្តហោះទី ០២ បានចុះចតដោយសុវត្ថិភាព។

មន្ត្រីយោធាអាមេរិកបានអះអាងថា ផ្អែកលើការវាយតម្លៃបឋម ឧបទ្ទវហេតុនេះ “មិនមែនបណ្តាលមកពីការវាយប្រហាររបស់សត្រូវ ឬការបាញ់ច្រឡំពីកងកម្លាំងខ្លួនឯងនោះទេ”។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដនៃការធ្លាក់នេះ នៅមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងបន្តធ្វើឡើង។

បច្ចុប្បន្ន ប្រតិបត្តិការស្វែងរក និងសង្គ្រោះ (SAR) កំពុងត្រូវបានអនុវត្តយ៉ាងសកម្ម ដើម្បីស្វែងរកក្រុមនាវិកដែលបាត់ខ្លួន។ បញ្ជាការដ្ឋានកណ្តាលអាមេរិកមិនទាន់បានផ្តល់ព័ត៌មានលម្អិតអំពីចំនួនមនុស្សរងគ្រោះ ឬស្ថានភាពជាក់ស្តែងនៃនាវិកនៅឡើយទេ ដោយរង់ចាំរហូតដល់ប្រតិបត្តិការសង្គ្រោះត្រូវបានបញ្ចប់ និងមានការជូនដំណឹងដល់ក្រុមគ្រួសារសាច់ញាតិរបស់អ្នកពាក់ព័ន្ធ។



**US Central Command Reports Crash of KC-135 Stratotanker in Western Iraq**

**(BAGHDAD):** U.S. Central Command (CENTCOM) has announced that it is aware of an incident involving the “loss” of a U.S. KC-135 Stratotanker refueling aircraft during military operations in the region. The statement was released late Thursday night following the onset of the incident.

According to the command, the mishap occurred within friendly airspace during ongoing operations against Iran, known as “Epic Fury.” Preliminary reports indicate that two aircraft were involved in the incident; one reportedly crashed in western Iraq, while the second aircraft successfully conducted a safe landing.

CENTCOM officials have asserted and emphasized that the incident was “not the result of enemy fire or friendly fire.” While the specific cause of the crash remains under investigation, the military maintains that hostile activity was not a factor in the loss of the airframe.

Search and rescue (SAR) operations are currently underway to locate the crew and secure the crash site. U.S. Central Command has not yet released specific details regarding casualties or the condition of the personnel involved, pending the outcome of the rescue mission and notification of next of kin. Updates are expected as more information becomes available from the field.

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *