ភ្លើងឆេះព្រៃបង្កឲ្យមានការផ្ទុះយុទ្ធភ័ណ្ឌសេសសល់ពីសង្គ្រាមនៅតំបន់ព្រំដែនប៉ោយប៉ែត

យោងតាមការបញ្ជាក់របស់ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ករណីភ្លើងឆេះព្រៃមួយបានកើតឡើងនៅតំបន់ស ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ភ្លើងឆេះនេះបានបង្កឲ្យមានការផ្ទុះយុទ្ធភ័ណ្ឌសេសសល់ពីសង្គ្រាម រួមទាំងគ្រាប់មីនផងដែរ។ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យមានការភ័យស្លន់ស្លោ ឬយល់ច្រឡំថាជាការប្រយុទ្ធគ្នា ដោយបញ្ជាក់ថា សំឡេងផ្ទុះទាំងនោះគឺបណ្ដាលមកពីគ្រាប់មីនផ្ទុះដោយសារភ្លើងឆេះព្រៃ។

បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងអស់កំពុងគ្រប់គ្រងស្ថានការណ៍ផ្ទាល់នៅទីតាំងកើតហេតុ។

……………….English Below……………………..

Wildfire Triggers Explosions of Wartime Ordnance Near Cambodia-Thailand Border in Poipet

On the afternoon of January 30, 2026, a wildfire broke out in Zone S along the Cambodia-Thailand border, spanning from Prey Kuk village to Ou Neang in Poipet City, Banteay Meanchey Province. According to a clarification provided by H.E. Pan Khem Bunthon, the fire caused residual wartime ordnance, including landmines, to detonate, leading to audible explosions in the area. Authorities emphasized that these sounds were strictly the result of unexploded ordnance (UXO) detonating due to the heat of the fire, not an armed conflict or shooting incident. Local authorities and forces are reportedly managing the situation directly at the site.

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *