ឯកឧត្ដម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពី ការផ្គត់ផ្គង់ទឹកស្អាតជនបទ ឆ្នាំ២០២៦-២០៣៣ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ

“នៅរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍យ៉ាងម៉ត់ចត់លើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រជាតិ និងផែនការសកម្មភាពជាតិ ស្ដីពី ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣៣។

គោលដៅយុទ្ធសាស្ត្រស្នូលគឺការធានាឱ្យប្រជាពលរដ្ឋនៅតំបន់ជនបទទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន និរន្តរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្តែងការកោតសរសើរខ្ពស់ចំពោះក្រុមការងារបច្ចេកទេស និងបានផ្តល់អនុសាសន៍តម្រង់ទិសដើម្បីធានាថា ឯកសារយុទ្ធសាស្ត្រនេះមានប្រសិទ្ធភាព និងប្រាកដនិយម ដោយត្រូវផ្សារភ្ជាប់ទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស គឺការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់ការអភិវឌ្ឍជនបទប្រកបដោយសមធម៌។”

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *