កម្ពុជា-ថៃ បញ្ចប់កិច្ចប្រជុំបិទទ្វារជាមួយគណៈកម្មការផ្សះផ្សា UNCLOS នៅសិង្ហបុរី

កិច្ចប្រជុំបិទទ្វាររវាងគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយតំណាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឈានដល់ការបិទបញ្ចប់ជាស្ថាពរហើយ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នាទឹកដីនៃសាធារណរដ្ឋសិង្ហបុរី។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ភាគីកម្ពុជាត្រូវបានដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយក្រុមអ្នកច្បាប់ជំនាញ។ ចំណែកភាគីថៃ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ ក្រោមការសម្របសម្រួលផ្ទាល់ពីលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា។

ជំនួបនេះជាជំហានវិជ្ជមានក្នុងការស្វែងរកដំណោះស្រាយរួមពាក់ព័ន្ធនឹងបញ្ហានីតិសមុទ្រ ដោយផ្អែកលើច្បាប់អន្តរជាតិ និងការផ្សះផ្សាដោយសន្តិវិធី។ កិច្ចពិភាក្សានេះធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសន្តិសុខក្នុងតំបន់ឱ្យកាន់តែប្រសើរឡើងសម្រាប់ប្រជាជាតិទាំងពីរ។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *