(English Below)
យោងតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួនជាង ៥០០ នាក់។ ប្រតិបត្តិការនេះជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបទូទាំងប្រទេសលើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានបង្ក្រាបទីតាំងប្រមាណ ២០០ កន្លែង និងបានរឹបអូសវត្ថុតាងឌីជីថលយ៉ាងច្រើន។ សមត្ថកិច្ចកំពុងបន្តសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីស្រាវជ្រាវប្រព័ន្ធហិរញ្ញវត្ថុ និងវែកមុខបណ្តាញឧក្រិដ្ឋកម្មដែលយកកម្ពុជាជាទីតាំងដើម្បីឆបោកទៅក្រៅប្រទេស។
According to reports from the Ministry of Justice, Cambodian courts have initiated legal procedures in cases related to online scams, prosecuting over 500 masterminds and their accomplices. This action is part of a nationwide crackdown on technology-based fraud, which has seen approximately 200 scam locations dismantled and a significant amount of digital evidence seized. Authorities continue to collaborate with partner countries to investigate financial systems and identify organized criminal networks that use Cambodia as a base for cross-border scam operations.
ប្រភព/Source: Ministry of Justice




















