**សម្ដេចធិបតី អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រកាសផែនការយុទ្ធនាការលើកទី១១**

(English Below)

**រាជធានីភ្នំពេញ៖** នារសៀលថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ.) ព្រមទាំងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១។

យោងតាមរបាយការណ៍ផ្លូវការ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវបានចាត់ទុកជាកិច្ចការអាទិភាពខ្ពស់បំផុត ដែលរួមចំណែកដោយផ្ទាល់ដល់ការជំរុញអនុវត្ត “គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”។ ក្នុងឱកាសនោះ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងនេះមិនត្រឹមតែជាការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកែទម្រង់ស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីពង្រឹង “សុខដុមនីយកម្មក្នុងសហគមន៍” និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សំដៅធានាឱ្យបាននូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព។

សម្ដេចធិបតី ក៏បានថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការនៃគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំណុះឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ តាមសេចក្តីរាយការណ៍ សម្ដេចក៏បានផ្ញើសារអរគុណដល់អង្គការជាតិ និងអន្តរជាតិ សមាគម គ្រឹះស្ថានឯកជន និងសប្បុរសជននានា ដែលបានផ្តល់កិច្ចសហការយ៉ាងស្អិតល្មួត ស្របតាមស្មារតីដែលថា «បញ្ហាគ្រឿងញៀនជាបញ្ហាចម្បងរួមគ្នា ដែលគ្រប់ភាគីត្រូវចូលរួមដោះស្រាយទាំងអស់គ្នា»។

ជាកិច្ចបញ្ចប់ សម្ដេចនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ ក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម តាមរយៈការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន។ លទ្ធផលទាំងនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងវិធានការគន្លឹះជាអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។



**Samdech Thipadei Presides Over Closing of 2025 Anti-Drug Review and Disseminates 11th National Campaign Plan**

**PHNOM PENH:** On the afternoon of Friday, March 6, 2026, Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, presided over the closing ceremony of the annual meeting to review the 2025 work results and set the 2026 direction for the National Authority for Combating Drugs (NACD). The event also served as the official launch for the 11th Campaign Plan against Illegal Drugs.

According to official reports, the fight against drugs is a core priority that significantly boosts the implementation of the “Safe Village-Commune-Sangkat Policy.” During the ceremony, Samdech Thipadei emphasized that institutional reform and human resource development are essential components in strengthening “community harmony.” These efforts reportedly aim to enhance the well-being of local citizens and foster inclusive and sustainable socio-economic development.

Samdech Thipadei expressed his high appreciation and gratitude to the leaders, civil servants of all ministries and institutions, and the armed forces at both national and sub-national levels under the NACD’s jurisdiction. He also extended thanks to national and international organizations, associations, private institutions, and donors for their excellent cooperation. This collaboration aligns with the national spirit that “drug issues are a joint problem requiring joint solutions from all stakeholders.”

In conclusion, the Prime Minister highly commended the achievements in maintaining public order and social safety through the prevention and suppression of drug-related crimes. These efforts are reportedly vital contributions to the implementation of the Pentagonal Strategy-Phase 1 and the priority measures of the Royal Government of the 7th Legislature of the National Assembly.

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *