សមត្ថកិច្ចរាជធានីភ្នំពេញ ឃាត់ខ្លួនស្ត្រីម្នាក់ដែលពាក់ព័ន្ធនឹងការប្រើប្រាស់សម្តីមិនសមរម្យលើវីរកងទ័ព

ភ្នំពេញ៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ កម្លាំងសមត្ថកិច្ចបានឈានដល់ការនាំខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់សម្តីមិនសមរម្យប៉ះពាល់ដល់កិត្តិយសកងទ័ពជួរមុខ។

ប្រតិបត្តិការនេះធ្វើឡើងដោយមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីនាំខ្លួនស្ត្រីសង្ស័យឈ្មោះ ចិន្តា សុវណ្ណារី មកសួរនាំ និងបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយផ្ទុះការរិះគន់លើបណ្តាញសង្គមពាក់ព័ន្ធនឹងសកម្មភាពខាងលើ។

តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា បុគ្គលសង្ស័យដែលជាអ្នកលក់ទូរស័ព្ទរូបនេះ ក៏ធ្លាប់រងការរិះគន់ពីសំណាក់អតិថិជនកន្លងមកផងដែរ ចំពោះការប្រើប្រាស់សម្តីមិនសមរម្យ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីធានានូវសណ្តាប់ធ្នាប់ និងសីលធម៌សង្គម។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *