(English Below)
**ព្រៃវែង៖** យោងតាមប្រភពពីមន្ត្រីរដ្ឋបាលក្រុងព្រៃវែង នៅថ្ងៃទី ០៦ ខែមិនា ឆ្នាំ ២០២៦ រដ្ឋបាលក្រុងព្រៃវែង បានរៀបចំពិធីប្រារព្ធខួបលើកទី ១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង ដើម្បីអបអរសាទរ និងលើកកម្ពស់តម្លៃរបស់ស្ត្រីក្នុងសង្គមជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម ឡាំ ជា បានមានប្រសាសន៍សង្កត់ធ្ងន់ថា ទិវាអន្តរជាតិនារី ៨ មីនា គឺជាព្រឹត្តិការណ៍ជាសកលដ៏មានសារៈសំខាន់ ដើម្បីរំលឹកដល់ការតស៊ូព្យាយាមក្នុងការទាមទារសិទ្ធិ សេរីភាព និងសមភាពរបស់ស្ត្រីនៅជុំវិញពិភពលោក។ ឯកឧត្តមបានបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៦ នេះ អត្ថន័យនៃសន្តិភាពត្រូវបានពង្រីកឱ្យកាន់តែទូលំទូលាយ ពោលគឺមិនមែនត្រឹមតែជាការគ្មានសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរស់នៅដោយគ្មានការភ័យខ្លាច គ្មានអំពើហិង្សា និងមានស្ថេរភាពពេញលេញក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
បន្ថែមលើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ស្ត្រីគឺជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»។ លោកបានពន្យល់ថា កាលណាស្ដ្រីទទួលបាននូវសន្តិសុខពេញលេញ ទាំងផ្នែកផ្លូវកាយ ផ្លូវចិត្ត និងសេដ្ឋកិច្ច វានឹងបង្កើតឱ្យមានភាពកក់ក្តៅក្នុងគ្រួសារ ដែលជាគ្រឹះយ៉ាងរឹងមាំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរុងរឿង និងប្រកបដោយចីរភាព។
ជាចុងក្រោយ ឯកឧត្តមបានបន្តថា សន្តិភាពគឺជាលក្ខខណ្ឌចាំបាច់បំផុតដែលអនុញ្ញាតឱ្យស្ត្រីអាចប្រើប្រាស់សិទ្ធិ និងបញ្ចេញសក្តានុពលរបស់ខ្លួនបានពេញលេញ ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តទាំងក្នុងរង្វង់គ្រួសារ និងក្នុងសង្គម។ លោកក៏បានអំពាវនាវឱ្យមានការបង្កើនកិច្ចការពារស្ត្រីពីគ្រប់ទម្រង់នៃអំពើហិង្សា រួមមានហិង្សាក្នុងគ្រួសារ និងការបៀតបៀននៅកន្លែងការងារ ដើម្បីធានាឱ្យបាននូវបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរសម្រាប់ស្ត្រីគ្រប់រូប។
**Prey Veng City Administration Marks 115th Anniversary of International Women’s Day to Empower Rights and Gender Equality**
**PREY VENG:** According to official sources from the Prey Veng City Administration, a ceremony was held on March 6, 2026, to commemorate the 115th Anniversary of International Women’s Day (March 8, 2026). The event was presided over by H.E. Lam Chea, Minister in charge of the State Secretariat of Border Affairs and Head of the Royal Government Working Group for Prey Veng City, aimed at celebrating and promoting the invaluable role of women in national development.
During the ceremony, H.E. Lam Chea stated that International Women’s Day is a significant global event that commemorates the enduring struggle for the rights, freedom, and equality of women worldwide. He emphasized that for 2026, the concept of peace extends beyond the mere absence of war; it signifies a life free from fear, violence, and the presence of stability in everyday living.
Furthermore, the Minister highlighted that women serve as the “backbone of the national economy and society.” He reportedly explained that when women are provided with comprehensive security—encompassing physical, mental, and economic well-being—families gain a sense of warmth and security. This, in turn, forms a solid foundation for the nation to achieve prosperity and sustainable development.
In conclusion, H.E. Lam Chea maintained that peace is an indispensable condition that allows women to fully exercise their rights and realize their potential in decision-making processes within both the family and society. He further called for enhanced protection for women against all forms of violence, including domestic abuse and workplace harassment, to guarantee a safe and dignified living environment for all women.




















