ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចុះពិនិត្យសកម្មភាពបូមទឹកសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករក្នុងខេត្តបាត់ដំបង**

**(ខេត្តបាត់ដំបង)៖** ដើម្បីធានាបាននូវសុវត្ថិភាពស្បៀង និងជួយសម្រាលការលំបាករបស់បងប្អូនប្រជាកសិករ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នូវប្រតិបត្តិការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងបេសកកម្មចុះពិនិត្យស្ថានភាពជាក់ស្តែងនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានអញ្ជើញទៅកាន់តំបន់អាងកំពីងពួយ ដើម្បីតាមដានការអនុវត្តវិធានការបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម។ ក្នុងនោះ ក្រុមការងារជំនាញបាននិងកំពុងប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតធំ ដើម្បីនាំទឹកពីស្ទឹងបរវេល បង្ហូរចូលទៅកាន់ប្រឡាយអូរដូនពៅ និងបន្តបញ្ជូនទៅបំពេញក្នុងអាងកំពីងពួយ សម្រាប់បម្រើឱ្យការស្រោចស្រពផ្ទៃដីកសិកម្មដែលកំពុងត្រូវការទឹកជាចាំបាច់។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានកត់សម្គាល់ដោយក្តីសង្ឃឹមថា ផ្អែកតាមស្ថានភាពអាកាសធាតុដែលចាប់ផ្តើមមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បូករួមនឹងសកម្មភាពអន្តរាគមន៍បូមទឹកយ៉ាងសកម្មចេញពីស្ទឹងចូលទៅក្នុងប្រឡាយមេ វានឹងក្លាយជាដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករបានកាន់តែច្រើន និងទាន់ពេលវេលា។

គួរបញ្ជាក់ថា សកម្មភាពចុះជួយដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខ និងជីវភាពរបស់ប្រជាកសិករ ជាពិសេសការត្រៀមលក្ខណៈឆ្លើយតបបានយ៉ាងរហ័សចំពោះបញ្ហាប្រឈមដែលបង្កឡើងដោយកត្តាអាកាសធាតុ ដើម្បីការពារផលប្រយោជន៍ និងទិន្នផលកសិកម្មរបស់ពលរដ្ឋក្នុងមូលដ្ឋាន៕ — **KPDNEWS – ព័ត៌មានពិត ឆាប់រហ័ស និងទំនុកចិត្ត**

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *