កម្ពុជាចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការទម្រង់ពង្រីកស្តីពីការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង៥ចំណុចរបស់មីយ៉ាន់ម៉ា

នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុច (5PC) នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។

កិច្ចប្រជុំបានពិនិត្យវឌ្ឍនភាពដែលសម្រេចបាន និងយន្តការចាំបាច់នានា ដើម្បីអនុវត្ត 5PC ឱ្យមានប្រសិទ្ធភាព។ គោលដៅស្នូលនៃការពិភាក្សាគឺការសម្រេចបាននូវសន្តិភាព ស្ថិរភាពយូរអង្វែង និងប្រក្រតីភាពក្នុងប្រទេសមីយ៉ាន់ម៉ា។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងពេញទំហឹងជាមួយដៃគូនានា ជាពិសេសហ្វីលីពីន ដើម្បីស្វែងរកដំណោះស្រាយ និងគំនិតផ្តួចផ្តើមដែលបន្ធូរបន្ថយភាពតានតឹងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *