(English Below)
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តដ៏យូរអង្វែងរបស់ខ្លួនចំពោះដំណោះស្រាយរដ្ឋពីរ ដែលជាផ្លូវតែមួយគត់ដើម្បីដោះស្រាយជម្លោះអូសបន្លាយរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។ ថ្លែងនៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីពេលថ្មីៗនេះ កម្ពុជាបានគូសបញ្ជាក់ពីការគាំទ្រចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យដោយផ្អែកលើព្រំដែនឆ្នាំ១៩៦៧ និងសិទ្ធិរបស់ប៉ាឡេស្ទីនក្នុងការក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការសហប្រជាជាតិ។
ទន្ទឹមនឹងនេះ ព្រះរាជាណាចក្រក៏បានថ្កោលទោសរាល់ទង្វើភេរវកម្មទាំងអស់ ហើយអំពាវនាវឱ្យមានកិច្ចចរចាដើម្បីបញ្ឈប់សង្គ្រាម និងវិបត្តិមនុស្សធម៌ដែលកាន់តែអាក្រក់ទៅៗនៅហ្គាហ្សា។ ជាមួយនឹងការកើនឡើងនូវភាពតានតឹងនៅក្នុងតំបន់ កម្ពុជាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះលទ្ធភាពនៃសង្គ្រាមទ្រង់ទ្រាយធំក្នុងតំបន់ និងបានជំរុញឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើគ្រប់ភាគីពាក់ព័ន្ធឱ្យស្វែងរកវិធីកាត់បន្ថយភាពតានតឹងជាបន្ទាន់។
The Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia has reiterated its long-held commitment to a two-state solution as the only viable path to resolve the protracted Israeli-Palestinian conflict. Speaking at a recent United Nations General Assembly session, Cambodia underscored its support for the establishment of an independent State of Palestine based on the 1967 borders and Palestine’s right to become a full member of the United Nations. Concurrently, the Kingdom also condemned all acts of terrorism and called for dialogue to halt the ongoing war and the worsening humanitarian crisis in Gaza. With escalating regional tensions, Cambodia expressed deep concern over the prospect of an all-out region-wide war and urged the international community to insist on all sides proactively seeking ways to defuse the situation immediately.
ប្រភព/Source: United Nations General Assembly / Royal Embassy of Cambodia, Singapore




















