** ឯកឧត្តម ស សុខា ជំរុញការងារដោះស្រាយបញ្ហាពលរដ្ឋ និងកោតសរសើរសមិទ្ធផលខេត្តព្រៃវែង ** ** H.E. Sar Sokha Urges Resolution of Citizen Issues and Commends Prey Veng’s Achievements **

(English Below)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានជំរុញឱ្យក្រុមការងារបន្តការខិតខំដោះស្រាយទុក្ខលំបាក និងសំណូមពរនានារបស់ប្រជាពលរដ្ឋដោយមិនខ្លាចការនឿយហត់។

ការជំរុញនេះ ធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបសកម្មភាពឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ នៅសាលាខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តមបានកោតសរសើរខ្ពស់ចំពោះយន្តការចុះមូលដ្ឋាន ជាពិសេសវេទិកាសាធារណៈ ដែលក្នុងឆ្នាំ២០២៥ សម្រេចបាន២៨៦លើក ដោយទទួលបានសំណើ ១.៩១៥ករណី និងដោះស្រាយបានជោគជ័យ ១.១៣៨ករណី (ស្មើនឹង ៥៩,៤៣%) ដែលបញ្ជាក់ពីទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ស សុខា ក៏បានកោតសរសើររដ្ឋបាលខេត្តព្រៃវែង ក្រោមការដឹកនាំរបស់ឯកឧត្តម សួន សុម៉ាលីន ចំពោះការបម្រើសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ព្រៃវែងត្រូវបានចាត់ទុកជាខេត្តគំរូនៃស្មារតីសាមគ្គីជាតិ តាមរយៈការរៃអង្គាសបានជិត ១លានដុល្លារអាមេរិក សម្រាប់យុទ្ធជនជួរមុខ និងការយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ។ លើសពីនេះ ខេត្តក៏បានអភិវឌ្ឍវិស័យអប់រំគួរឱ្យកត់សម្គាល់ ដោយសាងសង់សាលាមត្តេយ្យស្តង់ដារ ២១ខ្នង និងប្រើប្រាស់ថវិកាមនុស្សធម៌ជាង ២០ប៊ីលានរៀល ដែលជាការសាបព្រួសគ្រាប់ពូជបញ្ញា។ មុនបញ្ចប់ ឯកឧត្តមបានណែនាំឱ្យក្រុមការងារបន្តផ្សព្វផ្សាយគោលនយោបាយ ប្រមូល និងដោះស្រាយសំណូមពរពលរដ្ឋឱ្យបានទាន់ពេល ពិសេសជំរុញការវាស់វែងប្លង់ដី និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដោយលុបបំបាត់គ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ។



H.E. Sar Sokha, Deputy Prime Minister, Minister of Interior, and Head of the Royal Government Working Group for Prey Veng Province, urged the working group to continue diligently addressing the difficulties and requests of citizens without fear of fatigue. This directive was given during the annual activity review meeting for 2025 and setting directions for 2026, held at Prey Veng Provincial Hall on the afternoon of February 28, 2026. His Excellency highly praised the grassroots mechanisms, especially the public forums, which held 286 sessions in 2025, receiving 1,915 proposals and successfully resolving 1,138 cases (59.43%), demonstrating profound public trust in the Royal Government’s leadership.

H.E. Sar Sokha also commended the Prey Veng Provincial Administration, under the leadership of H.E. Suon Somalin, for its efficient and transparent public service delivery. Prey Veng was highlighted as a model province for national unity through its active humanitarian efforts, raising nearly $1 million for frontline soldiers, and its dedicated support for Cambodian migrant workers returning from Thailand. Furthermore, the province has significantly developed its education sector, constructing 21 standard kindergartens and utilizing over 20 billion Riel in humanitarian funds, described as sowing seeds of knowledge. Before concluding, His Excellency instructed the working group to continue disseminating policies, promptly collecting and resolving citizen requests, specifically accelerating land titling measurement and issuance, and strengthening public security and order by eliminating drugs, juvenile delinquency, and all forms of gambling throughout the province.

ប្រភព/Source: KPDNews Internal Briefing

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *