កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ បញ្ចប់ដោយមិនទាន់រកឃើញចំណុចឯកភាពរួម

ក្រសួងការពារជាតិកម្ពុជាបានប្រកាសថា កិច្ចប្រជុំរយៈពេលបីថ្ងៃរបស់ក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានបញ្ចប់នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅច្រកអន្តរជាតិប៉ោយប៉ែត។ កិច្ចប្រជុំនេះធ្វើឡើងរវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយទេ។ ដូច្នេះ ភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រឡប់ទៅទីបញ្ជាការរៀងខ្លួនវិញ ដើម្បីបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខ មុននឹងរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំ RBC ថ្នាក់យោធភូមិភាគ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងស្មារតីនៃសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីខែធ្នូ ឆ្នាំ២០២៥ សំដៅកាត់បន្ថយភាពតានតឹង និងលើកកម្ពស់សន្តិភាពតាមបណ្តោយព្រំដែន។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *