ក្រសួងការងារ បន្តពង្រឹងចំណេះដឹងលើឥរិយាបទការងារ (Ergonomics) ដល់មន្ត្រីដើម្បីជំរុញសុខុមាលភាពនៅកន្លែងធ្វើការ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធន៍ស្តីពីជំនាញឥរិយាបទការងារ (Ergonomics) ជូនដល់អធិការពេទ្យការងារ អធិការការងារ និងអ្នកផ្សះផ្សាវិវាទការងារ សរុបចំនួន ៣៤ នាក់ ដោយមានកិច្ចសហការពីសាស្ត្រាចារ្យនៃសាកលវិទ្យាល័យលីយ៉ុង ២ ប្រទេសបារាំង។

វគ្គបណ្តុះបណ្តាលនេះ ដឹកនាំដោយឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ និងលោក ភុន សុភ័ក្ត នាយកវិទ្យាស្ថានជាតិការងារ ក្នុងគោលបំណងចម្បងដើម្បីឈ្វេងយល់អំពីការសិក្សាបែបវិទ្យាសាស្ត្រពីអន្តរកម្មរវាងមនុស្ស និងកត្តាពាក់ព័ន្ធនៅកន្លែងការងារ។ ឥរិយាបទការងារនេះ មានសារៈសំខាន់ក្នុងការរៀបចំកន្លែងធ្វើការឱ្យមានប្រសិទ្ធភាព សុវត្ថិភាព និងធានាបាននូវសុខុមាលភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងកាត់បន្ថយហានិភ័យ និងជំងឺវិជ្ជាជីវៈ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា បទពិសោធន៍ដែលទទួលបានពីប្រទេសបារាំង នឹងក្លាយជាធាតុចូលដ៏សំខាន់សម្រាប់អធិការពេទ្យការងារ ដើម្បីយកទៅប្រើប្រាស់ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងាររបស់កម្ពុជានាពេលខាងមុខ។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *