ក្រសួងការពារជាតិ ទទួលជួបពិភាក្សាការងារជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) អំពីស្ថានភាពព្រំដែន

(រាជធានីភ្នំពេញ)៖ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Dorsa NAZEMI SALMA ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារមនុស្សធម៌។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្តោតការពិភាក្សាលើការវិវត្តថ្មីៗនៃស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រតិភូ ICRC ទៅកាន់តំបន់ព្រំដែននាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ICRC ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល និងជួយដល់ការធ្វើមាតុភូមិនិវត្តន៍របស់កងទ័ពកម្ពុជាចំនួន ១៨រូប ឱ្យត្រឡប់មកកាន់មាតុភូមិវិញដោយសុវត្ថិភាព ដែលនេះបង្ហាញពីស្មារតីមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងជិតស្និទ្ធ។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *