កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមពិធីដង្ហែ និងសូត្រព្រះត្រៃបិដក ក្នុងឱកាសខួប ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកពីភាសាបាលីមកជាភាសាខ្មែរបានពេញលេញ។
ពិធីដែលប្រារព្ធឡើងនៅពុទ្ធមណ្ឌលវិបស្សនាធុរៈ (ភ្នំឧដុង្គ) នេះ មានគោលបំណងអបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រ រំលឹកគុណក្រុមជំនុំព្រះត្រៃបិដក និងផ្សព្វផ្សាយចំណេះដឹងផ្នែកពុទ្ធសាសនា។
របាយការណ៍បានគូសបញ្ជាក់ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ហើយរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាប្រវត្តិសាស្ត្រចំនួន ៣ចំណុច ដើម្បីលើកតម្កើងព្រះពុទ្ធសាសនា រួមមានការបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ និងការរៀបចំពិធីសូត្រព្រះត្រៃបិដកខ្មែររៀងរាល់ ៥ឆ្នាំម្តង។ សេចក្តីសម្រេចទាំងនេះបានទទួលការពេញចិត្តយ៉ាងខ្លាំងពីគណៈសង្ឃនាយក និងពុទ្ធបរិស័ទទូទាំងប្រទេស។
…………………………..English Below………………………
Commemoration of the 56th Anniversary of the Khmer Tripitaka Translation and Government’s Commitment to Buddhism
On February 9, 2026, Dr. Pech Chanmony Hun Manet attended the procession and chanting ceremony marking the 56th Anniversary of the full translation of the Tripitaka scriptures from Pali into Khmer.
Held at the Vipassana Dhura Buddhist Center (Oudong Mountain), the event aimed to celebrate this historical achievement, honor the efforts of the original Tripitaka Committee, and promote the widespread dissemination of Buddhist knowledge.
The report highlights that Buddhism is the state religion of Cambodia, and the Royal Government has issued three significant decisions to uphold the faith, including the re-establishment of the Tripitaka Committee for scripture verification and translation, and the commitment to organize the Tripitaka chanting ceremony every five years. These governmental actions have been highly praised by the monastic leadership and Buddhist followers nationwide.



















