(English Below)
កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការទុកមុនដ៏ទូលំទូលាយមួយ ដែលមានឈ្មោះថា «សិង្ហគ្រហឹម» (Roaring Lion) ខ្លួនបានកម្ចាត់មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ចំនួន ៤០ រូប។ ក្នុងចំណោមអ្នកដែលត្រូវបានកម្ចាត់នោះ រួមមាន លោក Abdolrahim Mousavi នាយអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ដែលត្រូវបានវាយប្រហាររួមជាមួយមេដឹកនាំសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ ៧ រូបផ្សេងទៀត នៅក្នុងទីក្រុងតេហរ៉ង់។
ការវាយប្រហារនេះ ត្រូវបានដឹកនាំដោយស៊ើបការណ៍សម្ងាត់របស់ IDF។ ប្រតិបត្តិការនេះក៏បានបិទប្រព័ន្ធការពារដែនអាកាសភាគច្រើននៅភាគខាងលិច និងកណ្តាលប្រទេសអ៊ីរ៉ង់ ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតឧត្តមភាពដែនអាកាសលើផ្ទៃមេឃទីក្រុងតេហរ៉ង់។ យោងតាម IDF បានឲ្យដឹងថា លោក Mousavi ធ្លាប់ទទួលបន្ទុកគ្រប់គ្រងយន្តការសន្តិសុខរបស់អ៊ីរ៉ង់ និងបានត្រួតពិនិត្យការបាញ់មីស៊ីលផ្លោងរាប់រយគ្រាប់ឆ្ពោះទៅកាន់ទឹកដីអ៊ីស្រាអែល ដែលបានសម្លាប់ជនស៊ីវិលអ៊ីស្រាអែលកាលពីមុន។ ប្រតិបត្តិការនេះ គឺជាការវាយប្រហារជាប្រវត្តិសាស្ត្រ ដែលសំដៅកម្ចាត់ការគំរាមកំហែងដល់រដ្ឋអ៊ីស្រាអែល។
The Israel Defense Forces (IDF) have confirmed that within the framework of a comprehensive preemptive operation dubbed ‘Roaring Lion,’ they have eliminated 40 senior Iranian commanders. Among those eliminated is Abdolrahim Mousavi, the Chief of Staff of the Iranian Armed Forces, who was targeted along with seven other top Iranian security leaders in Tehran. These strikes were guided by IDF intelligence.
The operation also saw the dismantling of the majority of aerial defense systems in western and central Iran, in an effort to establish aerial superiority over the skies of Tehran. According to the IDF, Mousavi was previously responsible for managing Iran’s security apparatus and oversaw the firing of hundreds of ballistic missiles launched toward Israeli territory, which killed Israeli civilians during previous operations. This operation marks a historic strike aimed at removing threats to the State of Israel.
ប្រភព/Source: The Times of Israel




















