** រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បើកយុទ្ធនាការជិះស៊ីក្លូពីភ្នំពេញទៅស្ទឹងត្រែង ដើម្បីជំរុញទេសចរណ៍ និងគាំទ្រវិស័យស៊ីក្លូ ** ** Minister of Tourism Launches Cyclo Campaign from Phnom Penh to Stung Treng to Boost Tourism and Support Cyclo Sector **

(English Below)
រាជធានីភ្នំពេញ, ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ – ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំការបើកព្រឹត្តិការណ៍ជិះស៊ីក្លូដ៏ធំមួយពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះប្រារព្ធឡើងក្រោមពាក្យស្លោកដ៏មានអត្ថន័យថា «ផ្តល់ក្តីសង្ឃឹមដល់ស៊ីក្លូកម្ពុជា» ដែលមានគោលបំណងចម្បងពីរ គឺទីមួយ ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០២៦ និងទីពីរ ដើម្បីចូលរួមព្រឹត្តិការណ៍ទេសចរណ៍ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរួមគ្នា។ ក្រោមប្រធានបទ «ស្ទឹងត្រែងលើសពីទន្លេ, លើសពីធម្មតា» ព្រឹត្តិការណ៍នេះសបញ្ជាក់ឱ្យឃើញពីសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ ប្លែក និងសម្បូរបែបរបស់ខេត្តស្ទឹងត្រែង ដែលពលរដ្ឋភាគច្រើនបានមើលរំលងខេត្តស្ទឹងត្រែង និងចាត់ទុកជាខេត្តឆ្លងកាត់មួយប៉ុណ្ណោះ។

ជាងនេះទៅទៀត យុទ្ធនាការនេះក៏មានបំណងជួយគាំទ្រដល់សមាគមស៊ីក្លូកម្ពុជា ដែលជាផ្នែកមួយនៃការអភិរក្ស និងលើកកម្ពស់មធ្យោបាយដឹកជញ្ជូនប្រពៃណីនេះ ក៏ដូចជាលើកស្ទួយជីវភាពអ្នកធាក់ស៊ីក្លូដែលកំពុងប្រឈមនឹងការប្រកួតប្រជែងពីយានយន្តទំនើប។ ក្រសួងទេសចរណ៍បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយខេត្តស្ទឹងត្រែងជាគោលដៅទេសចរណ៍អេកូទេសចរណ៍ដ៏គួរឱ្យទាក់ទាញ ជាពិសេសតំបន់រ៉ាមសារ ព្រៃលិចទឹកទន្លេមេគង្គ និងប្រាសាទបុរាណ។ ការចូលរួមពីសាធារណជន និងអ្នកសារព័ត៌មានយ៉ាងផុសផុលត្រូវបានគេរំពឹងទុក ដើម្បីធានាបាននូវភាពជោគជ័យនៃយុទ្ធនាការដ៏ទូលំទូលាយនេះ។



Phnom Penh, March 1, 2026 – The Minister of Tourism inaugurated a major cyclo event today, March 1, 2026, traveling from Phnom Penh to Stung Treng City, Stung Treng Province. The event, themed “Giving Hope to Cambodian Cyclos,” serves two primary objectives: first, to commemorate National Clean City Day 2026, and second, to participate in the tourism event jointly organized by the Stung Treng Provincial Administration and the Stung Treng Provincial Department of Tourism. Under the slogan “Stung Treng Beyond the River, Beyond Ordinary,” this event highlights Stung Treng Province’s attractive, unique, and diverse tourism potential, which has often been overlooked as merely a transit province. Furthermore, this campaign also aims to support the Cambodian Cyclo Association, as part of efforts to preserve and promote this traditional mode of transport, and to improve the livelihoods of cyclo drivers facing competition from modern vehicles. The Ministry of Tourism emphasized that this event will significantly contribute to promoting Stung Treng as an appealing ecotourism destination, notably its Ramsar site, flooded forests of the Mekong, and ancient temples. Strong participation from the public and media is anticipated to ensure the success of this comprehensive campaign.

ប្រភព/Source: KPDNews Editorial Board

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *