ពលរដ្ឋស្នើឱ្យអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បង្ក្រាបទីតាំងល្បែងស៊ីសងឆ្នោតឡូតូខុសច្បាប់ ក្នុងសង្កាត់ត្រពាំងក្រសាំង

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅភូមិសែនសុខ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង និងបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ឱ្យចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងឆ្នោតឡូតូខុសច្បាប់មួយកន្លែង ដែលកំពុងដំណើរការយ៉ាងរលូនក្នុងមូលដ្ឋាន។

យោងតាមការលើកឡើងពីពលរដ្ឋ ទីតាំងល្បែងស៊ីសងខុសច្បាប់នេះ គឺជាដើមចមនៃបទល្មើសផ្សេងៗ ដូចជា អំពើចោរកម្ម ចោរប្លន់ ចោរឆក់ និងអំពើហិង្សា ដែលបង្កឱ្យមានភាពអសន្តិសុខក្នុងសហគមន៍។ អ្វីដែលកាន់តែគួរឱ្យបារម្ភនោះ គឺមានក្មេងៗសិស្សសាលាមួយចំនួនបានគេចសាលាមកប្រមូលផ្ដុំគ្នានៅទីតាំងនោះ ដែលជះឥទ្ធិពលអាក្រក់ដល់អនាគតយុវជន និងសណ្ដាប់ធ្នាប់សាធារណៈ។

ជុំវិញករណីនេះ ប្រជាពលរដ្ឋបានសំណូមពរយ៉ាងទទូចដល់គណៈបញ្ជាការឯកភាពខណ្ឌ និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹង ដើម្បីលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ខាងលើ ស្របតាមគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *