ឃាតកម្មដ៏រន្ធត់នៅខេត្តស្វាយរៀង៖ បុរសជាប្តីដែលមានប្រវត្តិជំងឺសរសៃប្រសាទ វាយសម្លាប់ភរិយានៅមុខផ្ទះ

ស្វាយរៀង៖ ករណីអំពើឃាតកម្មមួយបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីរសៀលថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៦ ស្ថិតក្នុងភូមិតារាក់ ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បន្ទាប់ពីបុរសជាប្តីបានប្រើអំពើហិង្សារហូតដល់សម្លាប់ភរិយាខ្លួនឯង។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ រ៉ុន បានប្រើប្រាស់គល់ឬស្សីវាយទៅលើភរិយាឈ្មោះ មឿន បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ និងបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗនៅមុខផ្ទះ។ មូលហេតុដែលឈានដល់ការប្រើហិង្សានេះ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែតាមការបញ្ជាក់បឋម បុរសជាប្តីធ្លាប់មានប្រវត្តិវិកលចរឹក (ជំងឺសរសៃប្រសាទ)។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យជាប្តីភ្លាមៗ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តទោសតាមច្បាប់ជាធរមាន។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *