(English Below)
រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរថ្មីមួយ ស្ដីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី៣ ខែមីនា រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សារាចរនេះបានសង្កត់ធ្ងន់លើសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃទិវាវប្បធម៌ជាតិ ដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ០៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន។
ទិវាវប្បធម៌ជាតិលើកទី២៨ ឆ្នាំ២០២៦ នេះនៅតែរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីលើកកម្ពស់មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ និងភាពជាពលរដ្ឋក្នុងសង្គមប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។ គោលបំណងសំខាន់ៗរួមមាន ការជំរុញប្រជាជនកម្ពុជា ជាពិសេសយុវជន ឱ្យចូលរួមជាកម្លាំងចលករក្នុងការការពារ លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិច។
លើសពីនេះ វាក៏មានគោលដៅបង្កើនការយល់ដឹងអំពីតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិ ដែលជាប្រភពមិនចេះរីងស្ងួតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព តាមរយៈការបង្កើតសេវា និងផលិតផលវប្បធម៌ថ្មីៗប្រកបដោយភាពច្នៃប្រតិដ្ឋ ក្នុងគោលដៅពាណិជ្ជកម្ម និងទេសចរណ៍។ សារាចរក៏បានលើកកម្ពស់ឧស្សាហកម្មវប្បធម៌និងច្នៃប្រតិដ្ឋ ពង្រឹងអំណាចទន់របស់ជាតិ ព្រមទាំងបំផុសគំនិតផ្តួចផ្តើមថ្មីៗរួមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្រោមទិសស្លោក «សិល្បៈវប្បធម៌សម្រាប់យើងទាំងអស់គ្នា»។ ដើម្បីធានាបាននូវការចូលរួមយ៉ាងទូលំទូលាយ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការណែនាំចំនួន ១២ចំណុច ដែលតម្រូវឱ្យក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពនានា រួមទាំងស្ថានទូតកម្ពុជានៅបរទេស និងសហគមន៍ខ្មែរនៅបរទេស ចូលរួមយ៉ាងសកម្ម។
វិធានការទាំងនេះក៏រួមបញ្ចូលផងដែរនូវការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ ការបញ្ចូលវប្បធម៌ទៅក្នុងកម្មវិធីសិក្សា ការលើកកម្ពស់ទេសចរណ៍វប្បធម៌ ការធានាសន្តិសុខសាធារណៈ និងការប្រើប្រាស់បដាពាក្យស្លោកនានាដូចជា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» ជាដើម។ កិច្ចការការពារ អភិរក្ស និងលើកតម្លៃមរតកវប្បធម៌ជាតិ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដូចបានបញ្ជាក់ច្បាស់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
The Royal Government of Cambodia has issued a new circular on the organization of the 28th National Culture Day on March 3, 2026, with celebrations extending from March 3 until the Khmer New Year. This circular emphasizes the historical significance of National Culture Day, established by Sub-Decree No. 06 ANKr.BK on January 24, 2006, to commemorate the contributions of Khmer ancestors in creating, preserving, and protecting Cambodia’s rich and invaluable cultural heritage.
The 28th National Culture Day in 2026 maintains the theme “Youth for National Culture,” aiming to foster patriotism, ownership of cultural heritage, and civilized citizenship characterized by morality, equity, and inclusivity. Key objectives include mobilizing all Cambodians, especially youth, to become a driving force in safeguarding, promoting, and developing national culture, including the diverse cultures of indigenous communities. Furthermore, it seeks to increase understanding of the immense value of national cultural heritage as an inexhaustible source for sustainable socio-economic development, through the creation of innovative cultural services and products for commercial and tourism purposes.
The circular also promotes cultural and creative industries, strengthens the nation’s soft power, and encourages new initiatives, including the use of digital technology, under the slogan “Art and Culture for All of Us.” To ensure broad participation, the Royal Government has outlined 12 guiding measures, mandating active involvement from ministries, institutions, sub-national administrations, various entities, Cambodian embassies abroad, and overseas Khmer communities. These measures also encompass media dissemination, integration of culture into educational curricula, promotion of cultural tourism, assurance of public security, and the display of banners with slogans such as “Culture lost, Nation lost; Culture flourishes, Nation thrives.” The protection, preservation, and valorization of national cultural heritage are deemed high-priority tasks for the Royal Government, as clearly articulated in the Pentagonal Strategy Phase I of the 7th mandate of the National Assembly.
ប្រភព/Source: Royal Government of Cambodia Circular (សារាចរ រាជរដ្ឋាភិបាលកម្ពុជា)




















