កម្ពុជាមានគុណភាពខ្យល់ «ល្អណាស់» ក្រសួងបរិស្ថានអំពាវនាវឱ្យបញ្ឈប់ការដុតបំផ្លាញ—++ Cambodia Boasts ‘Very Good’ Air Quality, Ministry of Environment Appeals to Halt Burning

(English Below)
រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថានបានជូនដំណឹងថា គុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២៦ គឺស្ថិតនៅកម្រិត «ល្អណាស់» ដោយមានកំហាប់ភាគល្អិតជាមធ្យមត្រឹម ១៦.២៩ µg/m3។ ដើម្បីរក្សាស្ថានភាពល្អនេះ ក្រសួងបានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យទប់ស្កាត់ជាបន្ទាន់នូវការដុតសំរាម សំណល់កសិកម្ម និងការបង្កជាភ្លើងឆេះព្រៃ ដែលជាប្រភពចម្បងនៃការបំពុលខ្យល់ ជាពិសេសក្នុងរដូវប្រាំង។



PHNOM PENH: The Ministry of Environment announced that Cambodia’s air quality for February 27-28, 2026, is rated as ‘Very Good’, with an average particulate matter concentration of only 16.29 µg/m3. To maintain this excellent status, the Ministry strongly appealed to citizens and authorities at all levels to immediately stop the burning of waste, agricultural residues, and the ignition of forest fires, which are primary sources of air pollution, especially during the dry season.

ប្រភព/Source: ក្រសួងបរិស្ថាន (Ministry of Environment)

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *