កុំមានការភាន់ច្រឡំ បញ្ជាក់ជុំវិញការឮសូរសំឡេងផ្ទុះអាវុធនៅព្រំដែនខេត្តបន្ទាយមានជ័យ៖ ជាការសមយុទ្ធរបស់ភាគីថៃ

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃនេះ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានបង្ហាញការងឿងឆ្ងល់ និងមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានឮសូរសំឡេងផ្ទុះអាវុធ និងគ្រាប់យុទ្ធភណ្ឌជាច្រើនគ្រាប់ដែលបានលាន់ឮឡើងតាំងពីព្រលឹមរហូតមកដល់ពេលនេះ។

ពាក់ព័ន្ធនឹងករណីនេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ បានចេញមកបញ្ជាក់ជាបន្ទាន់ និងជម្រាបជូនសាធារណជន ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនឱ្យបានជ្រាបថា សូរសំឡេងផ្ទុះដែលកំពុងលាន់ឮនោះ មិនមែនជាការកើតមានជម្លោះប្រដាប់អាវុធណាមួយឡើយ។

ឯកឧត្តមបានបញ្ជាក់ច្បាស់ថា សំឡេងផ្ទុះទាំងនោះ គឺជាសកម្មភាពនៃការធ្វើសមយុទ្ធយោធារបស់កងទ័ពថៃ ដែលកំពុងអនុវត្តនៅលើទឹកដីរបស់ថៃផ្ទាល់តែប៉ុណ្ណោះ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំមានការតក់ស្លុត ឬមានការភាន់ច្រឡំ ដែលបង្កឱ្យមានការភ័យខ្លាចដល់សន្តិសុខតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *