**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្លែងបន្លំជាអ្នកបកប្រែវេជ្ជសាស្រ្តនៅក្រៅប្រទេស**

រាជធានីភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបដោយជោគជ័យលើករណីឆបោកតាមប្រព័ន្ធធនាគារ ក្រោមរូបភាពក្លែងបន្លំជាអ្នកបកប្រែផ្នែកវេជ្ជសាស្ត្រសម្រាប់អ្នកជំងឺដែលទៅព្យាបាលនៅមន្ទីរពេទ្យក្រៅប្រទេស។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទស្រី ឈ្មោះ ជ.ល.ណ ដែលត្រូវបានរកឃើញថាបានប្រើប្រាស់គណនីធនាគារផ្ទាល់ខ្លួនដើម្បីធ្វើសកម្មភាពឆបោកយកប្រាក់ពីជនរងគ្រោះ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។

នាយកដ្ឋានក៏បានក្រើនរំលឹកដល់សាធារណជនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យផ្ទៀងផ្ទាត់ឯកសារឱ្យបានច្បាស់លាស់ មុននឹងធ្វើការទូទាត់ប្រាក់សម្រាប់ការព្យាបាល ឬសេវាកម្មបកប្រែនៅបរទេស ជៀសវាងធ្លាក់ក្នុងការបោកបញ្ឆោតឱ្យផ្ទេរប្រាក់ទៅគណនីដែលគ្មានប្រភពច្បាស់លាស់។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *