(English Below)
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានធ្វើការសំណូមពរដ៏ទទូចដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឲ្យលុបចោលជាបន្ទាន់នូវសេចក្តីជូនដំណឹង ដែលបានហាមឃាត់កីឡាករប្រដាល់គុនខ្មែរចំនួន២រូប មិនឲ្យចូលរួមប្រកួតរយៈពេល៦ខែ។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមានការផ្ទុះការវែកញែកយ៉ាងខ្លាំងក្លានៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់សហព័ន្ធ ក្នុងពេលដែលកីឡាករទាំងពីររូបកំពុងត្រៀមខ្លួនសម្រាប់ចូលរួមប្រកួតនៅក្រៅប្រទេស។ សម្តេចតេជោបានសង្កត់ធ្ងន់ថា បញ្ហានេះមិនត្រឹមតែទាក់ទងនឹងកិត្តិយសជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវិធីដោះស្រាយបញ្ហារបៀបរបបនៃការងារផ្ទៃក្នុងរបស់សហព័ន្ធផងដែរ។ សម្តេចបានបន្ថែមទៀតថា ការដោះស្រាយបញ្ហាផ្សេងៗ គួររង់ចាំរហូតដល់កីឡាករទាំងពីររូប និងគណៈប្រតិភូត្រឡប់មកដល់ប្រទេសវិញ ទើបពិភាក្សាដោះស្រាយជាក្រោយដោយស្មារតីសាមគ្គីភាព និងការយោគយល់គ្នា។
PHNOM PENH: Samdech Akka Moha Sena Padei Techo Hun Sen, President of the Senate, has urgently appealed to the Khmer Boxing Federation to immediately revoke its notification banning two Kun Khmer boxers from competing for six months. This appeal comes after widespread public debate on social media concerning the federation’s decision, especially as the two boxers were preparing for international competitions abroad. Samdech Techo emphasized that this issue not only concerns national honor but also the appropriate internal conflict resolution mechanisms within the federation. He further suggested that any other resolutions should await the return of the two boxers and their delegation to the country, allowing for discussions to proceed with a spirit of solidarity and mutual understanding.




















