(English Below)
នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយមានការសម្របសម្រួលពីក្រុមសម្របសម្រួល (CLG) កម្ពុជា បានចុះទៅសង្កេតការណ៍ និងពិនិត្យមើលស្ថានភាពនៅតំបន់ព្រំដែនអានសេះ ក្នុងខេត្តព្រះវិហារ។ គោលដៅសំខាន់នៃការចុះទៅនេះគឺដើម្បីផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់ ដែលចូលជាធរមាន។ ក្រុម AOT ក៏បានពិនិត្យមើលទីតាំងស៊ីវិល និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។
On the afternoon of February 26, 2026, the ASEAN Observer Team (AOT), facilitated by Cambodia’s Liaison Group (CLG), visited the An Seh border area in Preah Vihear province. The primary purpose of this mission was to verify and report on the situation following the entry into force of a ceasefire. The AOT also inspected civilian sites and residences that sustained severe damage from attacks by the Thai military in December 2025. This information comes from a press statement issued by the Cambodian Ministry of National Defense.
ប្រភព/Source: ក្រសួងការពារជាតិកម្ពុជា (Ministry of National Defense of Cambodia)




















