ការពង្រឹងយន្តការប្រតិបត្តិរបស់បណ្តាញអគ្គលេខាធិការដ្ឋាន តាមរយៈរបបប្រជុំ និងការវាយតម្លៃសមិទ្ធកម្ម – Strengthening the Operational Mechanism of the Secretariat Network Through Regular Meetings and Performance Evaluation

(English Below)

ដើម្បីធានាបាននូវប្រសិទ្ធភាពនៃបណ្តាញអគ្គលេខាធិការដ្ឋាន រាជរដ្ឋាភិបាលបានកំណត់របបប្រតិបត្តិការជាក់លាក់។ នេះរួមបញ្ចូលទាំងការរៀបចំផែនការសកម្មភាពរួមគ្នា ការកំណត់សូចនាករសម្រាប់វាយតម្លៃសមិទ្ធកម្មប្រកបដោយតម្លាភាព និងយុត្តិធម៌។ បណ្តាញនេះនឹងមានរបបប្រជុំទៀងទាត់ ដើម្បីតាមដានវឌ្ឍនភាពការងារដែលបានកំណត់ រិះរកដំណោះស្រាយចំពោះបញ្ហាប្រឈមដែលកើតឡើងជាយថាហេតុ និងចូលរួមដោះស្រាយបញ្ហារួមគ្នាប្រកបដោយភាពម្ចាស់ការ។ យន្តការនេះក៏នឹងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម ដែលនឹងដើរតួជាកត្តាជំរុញដល់ការបំពេញការងារប្រកបដោយគុណភាព និងការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់។ ការអនុវត្តន៍នេះត្រូវបានរំពឹងថានឹងបង្កើតនូវប្រព័ន្ធការងារមួយដែលមានជវភាព និងទំនួលខុសត្រូវខ្ពស់នៅគ្រប់ក្រសួង និងស្ថាប័ន។


To ensure the effectiveness of the Secretariat Network, the Royal Government has established a specific operational framework. This includes joint activity planning and the setting of indicators for transparent and equitable performance evaluation. The network will hold regular meetings to monitor progress, address emerging challenges proactively, and collaborate on problem-solving. This mechanism will also be linked to performance-based incentives, serving as a catalyst for quality work and continuous capacity building. This implementation is expected to foster a dynamic and highly accountable work system across all ministries and institutions.

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *