ដំណឹងល្អ! ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជើងទឹក នឹងចុះថតអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ កញ្ញានេះ

យោងតាមការជូនដំណឹងពីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជើងទឹក នៃអធិការដ្ឋាននគរបាលក្រុងព្រៃវែង បានឱ្យដឹងថា កម្លាំងជំនាញនឹងចុះបម្រើសេវាថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសម្រួលដល់ការប្រើប្រាស់ផ្លូវការផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ។

សកម្មភាពនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ គោលដៅចម្បងនៃការចុះថតនេះ គឺផ្ដល់ជូនសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណអស់សុពលភាព និងយុវជនដែលមានអាយុគ្រប់ ១៥ឆ្នាំឡើងទៅ ដែលពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រើប្រាស់នៅឡើយ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលមានតម្រូវការខាងលើ អញ្ជើញទៅកាន់ទីតាំងផ្ទាល់នៅ «ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជើងទឹក»។ សម្រាប់ព័ត៌មានបន្ថែម ឬមានចម្ងល់ផ្សេងៗ លោកអ្នកអាចទំនាក់ទំនងទៅកាន់លេខទូរសព្ទលោកនាយប៉ុស្តិ៍ ០៩៧ ៨៩ ៦០០ ៧០ ឬលោកនាយរងប៉ុស្តិ៍ ០៩៣ ២៨៤ ២០០ ដើម្បីទទួលបានការណែនាំលម្អិតពីឯកសារពាក់ព័ន្ធ។

Share:

Author: sopheakdpdnews

Leave a Reply

Your email address will not be published. Required fields are marked *